ពន្ធដារ៖ ច្បាប់ស្តីពីសារពើពន្ធកម្ពុជា មានរបបកំណត់ពន្ធតែមួយប៉ុណ្ណោះ គឺរបបស្វ័យប្រកាស ដែលអ្នកជាប់ពន្ធត្រូវគណនាប្រាក់ពន្ធ និងដាក់លិខិតប្រកាសបង់ប្រាក់ពន្ធដោយខ្លួនឯង
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា តាមច្បាប់ស្តីពីសារពើពន្ធកម្ពុជា មានរបបកំណត់ពន្ធតែមួយប៉ុណ្ណោះ គឺរបបស្វ័យប្រកាស ដែលអ្នកជាប់ពន្ធត្រូវគណនាប្រាក់ពន្ធ និងដាក់លិខិតប្រកាស បង់ប្រាក់ពន្ធដោយខ្លួនឯង។ នេះបើតាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ការចេញបំភ្លឺនេះ ក្រោយពីការផ្សព្វផ្សាយ អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា មានគណនី Facebook មួយបានបញ្ចេញមតិមិនត្រឹមត្រូវអំពីយន្តការនៃការធ្វើសវនៃកម្មពន្ធដារ ដូចដែលមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ និង SOP Audit៕