ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី សៀង សាត ដែលបានពលីជីវិតនៅក្នុងសមរភូមិ

កំពង់ចាម៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ គោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី សៀង សាត ត្រូវជាប្អូនប្រុសលោក សៀង សារិត ប្រធានមន្ទីរមុខងារសាធារណៈខេត្តព្រះវិហារ។ លោកវរសេនីយ៍ត្រី សៀង សាត បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀម ដើម្បីការពារបូរណភាពដែនអធិបតេយ្យភាពកម្ពុជា ក្នុងតំបន់មុំបីនៃទឹកដីខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ ២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៤៤ឆ្នាំ។

You might also like