ការផ្សាយរបស់ Facebook Page ដូចមានភ្ជាប់នេះ គឺជាព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយនៅលើបណ្ដាញសង្គមរបស់ PR Cambodian Government នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្សាយរបស់ Facebook Pageដូចមានភ្ជាប់មកជាមួយនេះ គឺជាព័ត៌មានមិនពិតក្លែងក្លាយ។
នៅជុំវិញរឿងនេះ PR Cambodian Government បានបញ្ជាក់ថា Facebook Page ដែលមានភ្ជាប់នេះ គឺជាព័ត៌មានក្លែងក្លាយ ដែលផ្សាយក្នុងចេតនាបង្កចលាចល និងបំបែកបំបាក់សាមគ្គីផ្ទៃក្នុងខ្មែរ នេះជាសកម្មភាពក្បត់ជាតិ។
សូមប្រជាពលរដ្ឋមេត្តាយោគយល់ សូមឈប់ផ្សព្វផ្សាយ និងកុំចែករំលែកព័ត៌មានក្លែងក្លាយមួយនេះ។ ដើម្បីទទួលបានព័ត៌មានផ្លូវការពីរាជរដ្ឋាភិបាល សូមចូលទៅវេបសាយ ឬផេកផ្លូវការរបស់ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល៕

You might also like