អគ្គិភ័យឆេះភោជនីយដ្ឋាន ស៊ីហុងឡឺ លើរុក្ខវិថីអ័រគីដេ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ទាំងព្រលឹម

ភ្នំពេញ÷ នៅ ថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចភោជនីយដ្ឋាន ស៊ីហុងឡឺ អគារលេខ១៩៨ ផ្លូវរុក្ខវិថីអ័រគីដេ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតអគារចំនួន០១អគារ រួមទាំងសម្ភារក្នុងអគារទាំងអស់ស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

នៅវេលាម៉ោង១២:០០នាទីថៃ្ងត្រង់ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣២០ឡាន ស្មើនឹង ១៩២០ម៉ែត្រគូប និងរថយន្តជំនួយ: រថយន្តអគ្គិភ័យកងពលតូចង៧០ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៣ឡាន ស្មើនឹង ១៣០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ៣០ម៉ែត្រគូប, រថយន្តបុរីអ័រគីដេចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប, រថយន្តរដ្ឋបាលខណ្ឌជ្រោយចង្វារ ចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក៕

You might also like