សម្តេចតេជោ ហ៊ុន សែន ៖ តាមការសង្កេតនៅពេលខ្ញុំបង្ហោះសារម្តងៗមានប្រជាជនថៃលើស៥ភាគរយ ចូលមើលនិងខ្ពស់បំផុតពេលខ្ញុំបង្ហោះ សារទាក់ទងដល់ការប្រើប្រាស់ជំពាម កៅស៊ូជាអាវុធក្នុងចំណោមអ្នកចូលមើលមានប្រជាជនថៃចំនួន17.1% ចូលមើលផងដែរ

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះថា ព្រឹកមុិញខ្ញុំបានបង្ហោះសកម្មភាពវាយកូនគោលរបស់ខ្ញុំ។
ខ្ញុំមិននឹកស្មានថាមានកាសែតថៃ មួយកទៅចុះផ្សាយនោះទេដែលនេះបង្ហាញឲ្យឃើញថាប្រជាជនថៃមួយចំនួនបានតាមដានសកម្មភាពខ្ញុំជាប្រចាំ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា, តាមការសង្កេតនៅពេលខ្ញុំបង្ហោះសារម្តងៗមានប្រជាជនថៃលើស៥ភាគរយចូលមើលនិងខ្ពស់បំផុតពេលខ្ញុំបង្ហោះសារទាក់ទងដល់ការប្រើប្រាស់ជំពាម
កៅស៊ូជាអាវុធក្នុងចំណោមអ្នកចូលមើលមានប្រជាជនថៃចំនួន17.1%ចូលមើលផងដែរ។
រៀងរាល់ការបង្ហោះរបស់ខ្ញុំតែងមានជនជាតិថៃដែលអាក្រក់មួយចំនួនចូលមករំខានដោយការខមិន(comments)ជាភាសារថៃឬអង់គ្លេសក្នុងន័យអាក្រក់ដល់កម្ពុជា។
ខ្ញុំមិនឲ្យបិទចោលនោះទេតែពេលខ្លះ ខ្ញុំឆ្លើយតបខ្លីថា(Don’t Thai to me) ៕

You might also like