មេបញ្ជាការមូលដ្ឋានសមុទ្ររាម ចាត់កម្លាំងឲ្យចុះជួយពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ទៅទីទួលសុវត្ថិភាព
(ព្រះសីហនុ)៖ ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម នាថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥ បានចាត់តាំងកម្លាំង រថយន្ត និងអូប័រ ចុះជួយចម្លង និងជម្លៀសប្រជាពលរដ្ឋ គ្រួសារកងទ័ព និងទ្រព្យសម្បត្តិ ទៅកាន់ទីទួលមានសុវត្ថិភាព ដើម្បីការពារពីករណីគ្រោះថ្នាក់ផ្សេងដោយជំនន់ទឹកភ្លៀង។
សូមជម្រាបថា ទឹកភ្លៀងបន្តធ្លាក់ឥតឈប់ បានធ្វើឱ្យផ្ទះសំបែងប្រជាពលរដ្ឋ នៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានជន់លិច។
មកទល់ពេលនេះ ស្ថានភាពទឹកភ្លៀងនៅខេត្តព្រះព្រះសីហនុ បានបន្តធ្លាក់យ៉ាងខ្លាំងគ្រប់ទីកន្លែង បណ្តាលឱ្យតំបន់មួយចំនួនមានការលិចលង់ ដូចជាផ្លូវ ទំនប់បង្ហៀរ…ជាដើម។ ករណីនេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន ក្រុមគ្រួសារ និងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ កុំឱ្យរងគ្រោះ និងបាត់បង់ដោយទឹកជំនន់៕






