ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យនិងវាយតម្លៃស្ថានភាពនៃការកាយអាចម៍ដីចេញពីអូរធម្មជាតិ ក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
នៅថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃទីតាំងអូរធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលក្រុមហ៊ុនបានកាយអាចម៍ដីចេញវិញ ក្រោយមានអន្តរាគមន៍ពីរដ្ឋបាលខេត្ត។
សូមជម្រាបថា ការចុះពិនិត្យនិងវាយតម្លៃនាពេលនេះគឺមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងដឹកនាំដោយ លោក ឈឹម វុទ្ធា អភិបាលរងនៃគណៈអភិបាលខេត្ត រួមជាមួយតំណាងរដ្ឋបាលស្រុកកំពង់ត្រឡាច មន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលឃុំពានី និងអាជ្ញាធរភូមិជាច្រើនរូប។ ជាលទ្ធផល ក្រុមការងារចម្រុះបានសម្រេចបោះបង្គោលកំណត់ព្រំអូរធម្មជាតិតាមលំនាំដើមវិញ៕