សមត្ថកិច្ចស្រាវជ្រាវបង្រ្កាបករណី កំហែងយកនិងលួចទូរស័ព្ទ២គ្រឿង ឃាត់ខ្លួនបក្ខពួក៥នាក់/៦នាក់ ដែលរួមប្រព្រឹត្ដ២ករណីផ្សេងៗគ្នា !
ខេត្តកំពង់ស្ពឺ៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការចង្អុលណែនាំពីជំនាញ ព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកំលាំងផ្នែកព្រហ្មទណ្ឌ ចុះពិនិត្យនិងស្រាវជ្រាវលេី ករណីជនសង្ស័យមួយក្រុមជិះម៉ូតូ ០២គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ដែលបានកំហែងយកដោយ ហឹង្សាលេីជនរងគ្រោះ ព្រោះតែទូរស័ព្ទដៃមួយគ្រឿង ម៉ាក VIVO Y33S ពណ៌ខ្មៅ ពីជនរងគ្រោះ ឈ្មោះ ហ៊ុន សារុន ភេទប្រុស អាយុ៧១ឆ្នាំ នៅចំណុចតូបលក់អីវ៉ាន់ស្ថិតក្នុងភូមិរការធំ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបក្ខពួកជនសង្ស័យបានធ្វេីការប្រតាយប្រតប់វាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស ត្រង់ចំភ្នែកខាងឆ្វេងស្មារខាងឆ្វេង និងជើងខាងឆ្វេងដាច់រលាត់រងរបួសធ្វើឲ្យឈឺចុកចាប់ពេញខ្លួនប្រាណ ដោយជនរងគ្រោះនៅតែឯង ក្រោយធ្វេីសកម្មភាពបានសម្រេចក្រមជនសង្ស័យបានជិះម៉ូតូគេចខ្លួន។
ដោយមានព័ត៌មាន និងតម្រុយជាក់លាក់អំពីទម្រង់នៃសកម្មភាពខាងលេី កំលាំងជំនាញបានឈានទៅធ្វេីការកំណត់មុខសញ្ញាបក្ខពួក និងឃាត់ខ្លួនក្រុមជនសង្ស័យបាន៥នាក់គេច ខ្លួន១នាក់ ៖ ១/-ឈ្មោះ យ៉ុង ថាវី ភេទប្រុស អាយុ២៦ឆ្នាំ, ២/- ឈ្មោះ ម៉ៅ ថេត ភេទប្រុស អាយុ១៧ឆ្នាំ, ៣/- ឈ្មោះ ហៀង ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ ,៤/ -ឈ្មោះ គួន សីហា ភេទប្រុស អាយុ១៥ឆ្នាំ ,៥/ -ឈ្មោះ នួន ណារិន ភេទប្រុស អាយុ១៦ឆ្នាំ ,៦/ -ឈ្មោះ ស.ដ.វ. ប្រុស (គេចខ្លួន)។
ក្រោយប្រតិបត្ដិការស្រាវជ្រាវបង្រ្កាបមុខសញ្ញា សង្ស័យទាំង៥នាក់ សមត្ថកិច្ចរកឃេីញថា៖ ចំណោមមុខសញ្ញាទាំង៦នាក់នេះ គឺធ្លាប់បានប្រព្រឹត្ដករណី(លួចទូរស័ព្ទដៃ) ម៉ាក oppo ពណ៌ផ្ទៃមេឃ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ សៀង រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតក្នុងភូមិចំបក់ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមិនស្គាល់អត្តសញ្ញាណជនសង្ស័យ ។
សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ម៉ូតូសេ១២៥ ចំនួន១គ្រឿង និងទូរស័ព្ទដៃ២គ្រឿង ជារបស់ជនរងគ្រោះទាំងពីគ្រឿង ។ ផ្អែកតាមភស្ដុតាងនិងចម្លេីយជនសង្ស័យ សមត្ថកិច្ចបានបញ្ជូនខ្លួនមុខសញ្ញាទាំង៥នាក់ និងវត្ថុតាងមកកា់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋដេីម្បីបំពេញនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដ ចំណាត់ការតាមច្បាប់៕