វិធានការគន្លឹះទី៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ការដាក់ឱ្យអនុវត្តប្រព័ន្ធ……
[វិធានការគន្លឹះទី៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ] ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ សម្រាប់ឆ្នាំនីមួយៗ ត្រូវផ្អែកលើគម្រោងដែលមានសមិទ្ធកម្មជាក់លាក់ និងត្រូវចាប់ផ្តើមអនុវត្តលើមុខសញ្ញាគោលដៅ ចំនួន ៦ រួមមាន៖
(១)ការដ្ឋានកែទម្រង់ និងពង្រឹងអភិបាលកិច្ច៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌។
(២)ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួង ស្ថាប័ន។
(៣)ការរៀបចំ និងគ្រប់គ្រងផ្នែកស្ថិតិ ទិន្នន័យ និងផែនការរបស់ក្រសួង ស្ថាប័ន។
(៤)ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ៖ គម្រោងអនុវត្តដោយនាយកសាលាបឋមសិក្សា។
(៥)ការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល៖ គម្រោងអនុវត្តដោយប្រធានមណ្ឌលសុខភាព។
(៦)គម្រោងអនុវត្តដោយមន្ត្រីកសិកម្មឃុំ សង្កាត់។