សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹក នៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ
ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ថ្ងៃ២៤កញ្ញា២០២៥នេះជាខួបលើកទី២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប(២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។
សម្តេចតេជោ បានលើកឡើងថា ៖ ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់និងបន្តនៅជាមួយប្រជាជនដើម្បីបន្តអនុវត្តនយោបាយឈ្នះ ឈ្នះដើម្បីបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ធ្នូ១៩៩៨។
សម្តេចតេជោ បញ្ជាក់ថា ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤កញ្ញា១៩៩៨ទេតែខ្ញុំគួរតែបញ្ជាក់ថាប្រសិនពេលនោះខ្ញុំស្លាប់ឬត្រូវរបួសប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ឡើយព្រោះម្ជាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយនិងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាបនិងមានអ្នកនយោបាយជាច្រើននិងត្រូវស្លាប់។
សម្តេចបន្តថា គិតពីថ្ងៃ២៤កញ្ញា១៩៩៨មកដល់ពេលនេះខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយនិងសង្ឃឹមថានិងរស់បានតិចបំផុត២៧ឆ្នាំបន្តទៀត។ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ៕