ស្ថានភាពកម្ពស់ទឹកទន្លេស្រែពកបន្តហក់ឡើងដល់ ១៣,៦ ម៉ែត្របណ្ដាលឱ្យលិចភូមិ និងលំនៅដ្ឋានមួយចំនួន អាជ្ញាធរអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់

គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពកម្ពស់ទឹកទន្លេស្រែពលំផាត់ នៅតែបន្តកើនឡើងជាលំដាប់ ដល់ ១៣,៦ម៉ែត្រ ដែលបណ្ដាលឲ្យលិចភូមិ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួននៅតាមដងទន្លេ។
ក្នុងស្ថានភាពនេះ រដ្ឋបាលខេត្តរតនគិរី ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងគណៈកម្មការគ្រប់គ្រងគ្រោះអន្តរាយខេត្ត បានកំពុងបន្តយកចិត្តទុកដាក់តាមដានយ៉ាងយកចិត្តទុកដាក់ និងជួយសម្រួលជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។
រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងអស់ សូមធ្វើការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានខ្ពស់ និងធ្វើការទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរស្រុក ខេត្ត ក្នុងករណីត្រូវការជំនួយចាំបាច់ណាមួយឬបន្ទាន់ អាជ្ញាធរនឹងជួយសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕

You might also like