រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ៖ គណៈកម្មាធិការព្រំដែន ដែលបង្កើតឡើងដោយរដ្ឋាភិបាលចាស់របស់ថៃ រដ្ឋាភិបាលថ្មីរបស់ថៃ លែងទទួលស្គាល់ទៀតហើយ
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានធ្វើការថ្លែងបញ្ជាក់ ទៅកាន់សារព័ត៌មានថៃ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះថា «គណៈកម្មាធិការព្រំដែន ដែលបង្កើតឡើងដោយរដ្ឋាភិបាលចាស់របស់ថៃ រដ្ឋាភិបាលថ្មីរបស់ថៃ លែងទទួលស្គាល់ទៀតហើយ រដ្ឋាភិបាលថៃថ្មី នឹងផ្តោតលើការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ឡើងវិញសាជាថ្មី ក្នុងរយៈពេល ៤ខែ ខាងមុខបន្តទៀត»៕