ស្ថានភាពជំនន់ទឹកភ្លៀង បណ្តាលឱ្យជន់លិចកំណាត់ផ្លូវខេត្តលេខ៣៧៦៨ ចំណុចផ្លូវបំបែកស្រុកលំផាត់ ទៅស្រុកបរកែវ ខេត្តរតនគិរី ទឹកនៅបន្តលិច
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានអោយដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យជន់លិចកំណាត់ផ្លូវខេត្តលេខ៣៧៦៨ ចំណុចផ្លូវបំបែកស្រុកលំផាត់ ទៅស្រុកបរកែវ ខេត្តរតនគិរី ទឹកនៅបន្តលិច ហើយស្ថានភាពចរាចរណ៍នៅបន្តបិទ(ដូចសេចក្តីប្រកាសជូនដំណឹង) ដើម្បីរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ៕