បណ្តាញព័ត៌មានសង្គមមួយចំនួន បានយកឃ្លីបវីដេអូចាស់ របស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត នៅក្នុងកិច្ចសម្ភាសន៍ពាក់ព័ន្ធស្ថានភាពព្រំដែនកម្ពុជា-ថៃ
រដ្ឋបាលខេត្តពោធិ៍សាត់៖ កាលពីពេលថ្មីនេះ មានបណ្តាញព័ត៌មានសង្គមមួយចំនួន បានយកឃ្លីបវីដេអូចាស់របស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត នៅក្នុងកិច្ចសម្ភាសន៍ពាក់ព័ន្ធស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងភូមិ សាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ យកទៅចាក់ផ្សាយឡើងវិញ ដោយបានចុះកាលបរិច្ឆេទនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីបំភ្លើស ញុះញង់ បំពុលបរិយាកាសសង្គម និងធ្វើឱ្យសាធារណជនមានការយល់ច្រលំ ៕