ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសសាំងលូស៊ី និងរដ្ឋមន្ត្រីការបរទេសណ័រវ៉េ នៅទីក្រុងញូវយ៉ក
( ញូវយ៉ក) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Alva Baptiste រដ្ឋមន្ត្រីការបរទេសសាំងលូស៊ី (Saint Lucia) អំឡុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសសាំងលូស៊ី នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
នៅថ្ងៃដដែលនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏ជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Espen Barth Eide រដ្ឋមន្ត្រីការបរទេសណ័រវ៉េ (Norway) ផងដែរ។