ឆេះកន្លែងចតឡានក្នុងអគារស្នាក់នៅមួយកន្លែង ខ្ទេចឡានអស់ ៣ គ្រឿង និង ម៉ូតូជិត ៣០ គ្រឿង

នៅយប់ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ មានករណីអគ្គិភ័យបានឆាបឆេះកន្លែងចតឡាននៅក្នុងអគារស្នាក់នៅមួយកន្លែងនាទីក្រុងបាងកក ដែលបង្កឱ្យមានការខូចខាតម៉ូតូចំនួន ២៩ គ្រឿង និងឡានចំនួន ៣ គ្រឿង។

ហេតុការណ៍បានកើតឡើងនៅអគារស្នាក់នៅទំនើបមួយកន្លែងនាសង្កាត់រ៉ាតប៊ូរ៉ាណាក់ នៅក្នុងទីក្រុងបាងកក ដោយអគ្គិភ័យបានឆាបឆេះនៅចំណតឡាននៃអគារខាងលើនេះ ហើយបានលេបត្របាក់ម៉ូតូចំនួន ២៩ គ្រឿង ឡាន ៣ គ្រឿង និង កង់ ៣ គ្រឿង ដែលសរុបចំនួន ៣៥ គ្រឿង។
យ៉ាងណាមិញ ខាងអ្នកពន្លត់អគ្គិភ័យបានធ្វើការអន្តរាគមន៍អស់រយៈពេល ២០ នាទី ទើបអាចពន្លត់ភ្លើងបាន តែជាសំណាងល្អហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ហើយខាងអាជ្ញាធរកំពុងតែស្រាវជ្រាវពិនិត្យរកមូលហេតុនៃការឆាបឆេះ៕

You might also like