អ្នកនាំពាក្យក្រសួងការពារជាតិ ៖ យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុន មកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ កងទ័ពកម្ពុជាបានឈរគោលការណ៍អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញទេ។ រហូតមកដល់ម៉ោងនេះ ភាគីថៃនៅបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជា មិនទាន់បញ្ឈប់នៅឡើយទេ ៕