កូនឃ្លានបាយ ក៏ជិះម៉ូតូទៅទិញបាយអោយកូន តាមផ្លូវមកវិញត្រូវរថយន្តបុក រួចកិនថែម បណ្តាលឲ្យស្លាប់
ភ្នំពេញ ហេតុការណ៍នេះបានកើតឡេីងកាលពី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ទីតាំងកើតហេតុស្ថិតនៅ ខាងលិចរង្វង់មូលដីតាង៉ុយ ឬរង្វង់មូលកោះនោរា មូលដ្ឋានសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះ ម៉ូតូ HONDA Dream ទៅទិញបាយឲ្យ កូន ពេលត្រឡប់មកវិញក៏ត្រូវរថយន្ដ Ford Ranger Reptor បុកពេញទំហឹង អូសជាច្រេីនម៉ែត្រ រួចអ្នកបេីករថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់ ស្រមោល ដោយបន្សល់ទុកផ្លាកលេខនៅ នឹងកន្លែងកើតហេតុ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កមានម៉ាក FORD RANGER RAPTOR ពណ៌ប្រផេះ ដែលមានផ្លាកលេខភ្នំពេញ 2bw-7719 បានបើកបុកបុរសរងគ្រោះដែលមានវ័យប្រមាណជាង៤០ឆ្នាំ បណ្តាលឲ្យខ្ទាតអូសផ្លូវជាច្រើនម៉ែត្រ រហូតដល់ស្លាប់ ទើបរថយន្តបង្កបើករត់គេចខ្លួនបាត់។ បន្ទាប់ពីបុករួច គេឃើញរថយន្តសាម៉ុយមកដល់ទីតាំងកើតហេតុ តែជាអកុសលបុរសខាងលើបានស្លាប់មុនពេលរថយន្តសាម៉ុយមកដល់បាត់ទៅហើយ ។
សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីខាងជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកម្ចាស់រថយន្តបង្ក មកដោះស្រាយតាមនីតិវិធីច្បាប់ ៕



