គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង ម៉ូតូ បណ្តាលអោយរងរបួសអ្នកបើកម៉ូតូធ្ងន់២នាក់ លើកំណាត់ផ្លូវ២១ ចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ

ក្រុងតាខ្មៅ ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយទទួលបានការស្នើរកិច្ចអន្តរាគមន៍ពីពលរដ្ឋចូលមកក្នុងគ្រុបតេលេក្រាមផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្តីពី ករណី គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង ម៉ូតូ បណ្តាលអោយរងរបួសអ្នកបើកម៉ូតូធ្ងន់២នាក់ លើកំណាត់ផ្លូវ២១ ចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ភ្លាមៗ លោកអធិការ បានចាត់អោយកម្លាំងជំនាញវាស់វែងចរាចរណ៍ក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះអន្តរាគមន៍ជូនពលរដ្ឋភ្លាម ។

អ្នករងរបួសត្រូវបានដឹកតាមរយៈរថយន្តសារ៉ែនរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ៕

You might also like