ទិដ្ឋភាពថ្ងៃទី៣ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកចូលរួមគាំទ្រផលិតផលខ្មែរ នៅពិព័រណ៍កោះពេជ្រ
(ភ្នំពេញ)៖ នៅថ្ងៃទី៣ នៃពិព័រណ៍ផលិតផលខ្មែរ មានបងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ បាននាំគ្នាសម្រុកចូលរួមគាំទ្រផលិតផលក្នុងស្រុក ដែលនេះបង្ហាញពីស្មារតីខ្មែរតែមួយ ក្នុងការធ្វើឱ្យសេដ្ឋកិច្ចប្រទេសជាតិកាន់តែរីកច្រើន។
សូមជម្រាបថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម បង្កើនឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុកដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ព្រឹត្តិការណ៍ពិព័រណ៍នេះ បានរៀបចំឡើងក្នុងគោលបំណងបញ្ញា ការយល់ដឹង និងបណ្តុះស្មារតីចូលរួម ជំរុញ គាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុសផុល និងទូលំទូលាយបន្ថែមទៀត ដែលជាកត្តាចាំបាច់ ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម បង្កើនឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក៕