ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានណែនាំឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ធ្វើការទាក់ទង និងនាំវីរកងទ័ពឈ្មោះ “ឃឹម និង” ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិសែនរុងរឿង២ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងកំពុងឈរជើងនៅសមរភូមិជួរមុខ មកទទួលការពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ផងដែរថា កន្លងមក វីរកងទ័ព “ឃឹម និង” តែងមានបញ្ហាសុខភាព អស់កម្លាំងល្ហិតល្ហៃ ព្រមទាំងឈឺចាប់ក្រហាយជើងទាំងសងខាង ព្រោះតែកម្រិតជាតិស្កក្នុងរាងកាយឡើងខ្ពស់ ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។

ក្នុងទឹកចិត្តមហាសប្បុរសដ៏ខ្ពង់ខ្ពស់គឺ រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដ៏ខ្ពង់ខ្ពស់បំផុតដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត»។

 

You might also like