បុរសម្នាក់សង្ស័យបែកថ្នាំ ឡើងទៅឈលើដំបូលផ្ទះគេតាំងពីម៉ោង៤ល្ងាចរហូតកណ្តាលអធ្រាត្រ មិនព្រមចុះ
ខេត្តស្វាយរៀង៖ មានបុរសម្នាក់សង្ស័យបែកថ្នាំឡើងទៅឈលើដំបូលផ្ទះគេតាំងពីម៉ោង៤ល្ងាចរហូតកណ្តាលអធ្រាត្រមិនព្រមចុះ ទោះបីសមត្ថកិច្ចហៅឲ្យចុះយ៉ាងណាក៏ដោយគឺនៅដើរទៅដើរមកលើដំបូលផ្ទះធ្វើឲ្យម្ចាស់ផ្ទះព្រួយបារម្មណ៍ពីសុវត្ថិភាពយ៉ាងខ្លាំង។
ករណីនេះបានកើតឡើងនៅ ថ្ងៃទី២៨កញ្ញា ឆ្នាំ២០២៥ រហូតដល់ម៉ោង ១២និង ៣០នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកៀនសាំងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។
ជនសង្ស័យ គឺប្រើប្រាស់គ្រឿងញៀនហួសកម្រឹត(បែកថ្នាំ) វង្វេងស្មារតី ហើយបានឡើងទៅលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋ បម្រុងលោតពីលើដំបូលផ្ទះមកដីក៏ប៉ុន្តែប្រជាពលរដ្ឋម្ចាស់ផ្ទះបានឃើញក៏ស្រែកហៅឲ្យថុះមកវិញក៏ប៉ុន្តែជនសង្ស័យមិនព្រមចុះគឺនៅអង្គុយលើដំបូលផ្ទះនិងដើរចុះដើរឡើងនៅលើដំបូលផ្ទះរហូតដល់រំលងអធ្រាត្រ ទើបសមត្ថកិច្ចឡើងទៅចាប់ឲ្យចុះមកក្រោមរួចយកទៅអធិការដ្ឋាននគបាលក្រុងស្វាយរៀងចាត់ការតាមនីតិវិធី៕