រូបភាពនេះ ! ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ សកម្មភាពទាហានថៃនាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ

រូបភាពនេះ ! ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ សកម្មភាពទាហានថៃនាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ ។ តែត្រូវកងកម្លាំងយេីងរុញចេញមិនអោយពួកវាមកវាស់បានទេ ។ ពួកទាហានថៃបានដកថយបន្តិចទៅក្បែរដេីមស្វាយ ។ ចំណែកគ្នាវាមួយក្រុមទៀតចង់ទៅអុកឡុកនៅបង្គោលព្រំដែនលេខ ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋយើងត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី ។ នេះជាសកម្មភាពបង្ករហេតុរបស់ទាហានថៃ រំលោភបំពានមកលេី បូរណភាពទឹកដីកម្ពុជា និងបានរំលោភបទឈប់បាញ់គ្នាផងដែរ ។
គិតមកត្រឹមម៉ោង ៨:១៥ នាទី ព្រឹកនេះ មិនទាន់មានសភាពការណ៍ធ្ងន់ធ្ងរនៅឡេីយទេ តែខាងយេីងត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី ៕

You might also like