គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូដឹកធុងហ្កាស់ពន្លះម៉ូតូ០១គ្រឿងទៀត បណ្តាលអោយរងរបួសធ្ងន់០២នាក់ ម្នាក់បាក់រយ:កជើងនិងម្នាក់ទៀត បាក់បែករហែកឆ្អឹងនិងសាច់ស្មងជើង បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

កណ្តាល ÷ គួរអោយស្រៀវឆ្អឹងខ្នង ដែលជនរងគ្រោះរងរបួសធ្ងន់ដល់ទៅ០២នាក់ ដោយម្នាក់បាក់រយ:កជើង និងម្នាក់ទៀតបាក់បែករហែកឆ្អឹងនិងខ្ទេចសាច់ស្នងជើងដូចផ្ទុះគ្រាប់មីន ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ករណីគ្រោះថ្នាក់ចរាចរបង្ករឡើងដោយ អ្នកជិះម៉ូតូដឹកធុងបញ្ចូលហ្គាស់ព្រះលះពេញទំហឹងទៅលើម៉ូតូជនរងគ្រោះ កាលពី ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៥ នៅចំណុច ផ្លូវជាតិលេខ21 ស្ថិតក្នុងភូមិព្រែកសំរោង ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នៅវេលា កើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GF-7799 (ដឹកធុងបញ្ចូលហ្គាស) អ្នកបើកបរមានឈ្មោះ កែវ សុវណ្ណឌី ភេទប្រុស អាយុ ៤៦ឆ្នាំ ( ឃាត់ខ្លួន) មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (មិនពាក់មួកសុវត្ថិភាព) បើកបរតាមបណ្ដោយផ្លូវជាតិលេខ21 មានទិសដៅពី ជើងទៅត្បូង (បញ្ច្រាសផ្លូវ) រួចបត់ស្ដាំឆ្លងផ្លូវទៅលិច លុះពេលបើកដល់កន្លែងកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA WINER-X ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1Y-6595 អ្នកបើកបរមានឈ្មោះ ម៉ា ចាន់ថា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិអ្នកចាត់ចែងមានជ័យ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង (មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) បាក់ និងរយ:កជើងខាងស្តាំ និងមានអ្នករួមដំណើរពីក្រោយឈ្មោះ សុង សុភ័ក្រ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង (មិនពាក់មួកសុវត្ថិភាព)បាក់បែករហែកឆ្អឹងនិងសាច់ស្មងជើងខាងស្តាំប្រវែង០១ចម្អាម (ដូចជាន់ជាន់គ្រាប់មីន) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ( ម៉ូតូបើកបរមានទិសដៅពីត្បូងទៅជើង ។
ការខូចខាត ម៉ូតូចំនួន០២គ្រឿង ស្រាល ។
ចំពោះមធ្យោបាយពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការក្រុងតាខ្មៅដើម្បីបន្តនិតិវិធីច្បាប់ ។
សមត្ថកិច្ចជំនាញ ក្រោយធ្វើការពិនិត្យវាស់វែងរួច បានដាក់សេចក្តីថា មូលហេតុ គឺបណ្ដាលមកពី
អ្នកបើកបរម៉ូតូម៉ាក HONDA DREAM (ដឹកធុងបញ្ចូលហ្កាស់) បើកបរឆ្លងផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបរម៉ូតូម៉ាក HONDA WINER-X បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

You might also like