គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង បណ្ដាលឲ្យនារី៣នាក់ រងរបួសធ្ងន់ស្រាល

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ នៅត្រង់ចំណុចមុខរដ្ឋាករទឹក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនៅ កាលពីវេលា យប់ថ្ងៃទី ២ ខែតុលាឆ្នាំ ២០២៥។

ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើបម៉ាកJeep ពាក់ស្លាកលេខខេមរភូមិន្ទ 02-2-3636 និងម៉ូតូ ឌ្រីមសង់ពាក់ស្លាកលេខកំពត1S-4188 បណ្ដាលឲ្យនារី៣ នាក់រងរបួសធ្ងន់ស្រាល ។

ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយខាងភាគីររថយន្តបានចេញថ្លៃព្យាបាលនិងថ្លៃការខូចខាតទៅឲ្យខាងភាគីម៉ូតូ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

You might also like