បង្ក្រាប ករណីហិង្សាកាប់គ្នា ដោយកាំបិតផ្គាក់ នឹងកណ្តាប់ដៃ មានអ្នកខ្លះជិតដាច់ដៃ បង្កដោយក្មេងទំនើង២ក្រុម…នៅកំពង់ស្ពឺ

កំពង់ស្ពឺ៖ ឃាត់មុខសញ្ញាក្មេងទំនេីងបង្កហឹង្សាលេងដោយអាវុធ (កាំបិតផ្គាក់)
កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចចម្ការស្វាយ ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច មានករណីបង្កហិង្សាទៅវិញទៅមក ដោយក្រុមក្មេងទំនេីង ២ក្រុម៖
ក្រុមទី១មានបក្ខពួក ៤នាក់ ÷
១- សុខ ចាន់តារា ភេទប្រុស អាយុ២៥ឆ្នាំ
២- នឹម សុខចាន់ ភេទប្រុស អាយុ២៨ឆ្នាំ
៣- អ៊ុក ចាន់រី ភេទប្រុស អាយុ២៨ឆ្នាំ
៤- សិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ
#ក្រុមទី២មានបក្ខពួក ៤នាក់÷
១- សឹង សំរឹត ភេទប្រុស អាយុ១៨ឆ្នាំ
២- កែម វិរៈ ភេទប្រុស អាយុ២២ឆ្នាំ
៣- អឿន តួ ភេទប្រុស(រងរបួសដៃស្ដាំ ដោយដេ ២៥ថ្នេ) អាយុ២៤ឆ្នាំ
៤- ស៊ិន វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ

-តាមចម្លេីយនិងការបញ្ជាក់អោយដឹងពី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ថា កាលពីថ្ងៃទី២៧/៩/២០២៥ វេលាម៉ោង១៥និង៤០នាទី ឈ្មោះ សិដ្ឋ (ក្រុមទី១) បានលើកដៃជាសញ្ញាឌឺដាក់ក្រុមទី២ ដែលកំពុងខ្ចប់ផ្លែស្វាយក្នុងចម្ការជាមួយគ្នាលុះដល់ថ្ងៃ២៨/៩/២០២៥ ម៉ោង១៥និង៣០នាទី មានឈ្មោះ ស៊ិន វណ្ណៈ (ក្រុមទី២) បានទៅសួរនាំក្រុមទី១ បណ្ដាលឲ្យទាស់ពាក្យសម្ដីរួចឈ្មោះ អឿន តួ(ក្រុមទី២) បានទៅយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះ នឹម សុខចាន់(ក្រុមទី១) តែកាប់មិនត្រូវអស់ជំហរដួលរបូតកាំបិតពីដៃ ធ្វើឲ្យឈ្មោះ អ៊ុក ចាន់រី(ក្រុមទី១) ដណ្ដើមកាំបិតបាន កាប់មកលើឈ្មោះ អឿន តួ បណ្ដាលឲ្យរងរបួសដៃខាងស្ដាំ(ដេរ២៥ថ្នេ) ។
សមត្ថកិច្ចនគរបាលបានចុះអន្ដរាគមន៍ឃាត់បានមុខសញ្ញាជេីងខ្លាំង៦នាក់ រីឯអ្នកពាក់ព័ន្ធផ្សេងទៀតរត់គេចខ្លួនអស់ ដកហូតបានកាំបិតផ្គាក់១ដើម កម្លាំងបានបញ្ជូនបក្ខពួកទាំងសងខាងមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីសាកសួរបំពេញនីតិវិធីនិងបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីទៅការិយាល័យព្រហ្មទណ្ឌខេត្ដ បញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្ដ ចំណាត់ការតាមច្បាប់ ក្រុមក្មេងទំនេីងទាំងនេះជាដង្កូវសង្គមនិងជាមេរោគដែលមិនអាចបន្ដអោយកេីតមានជាថ្មីទៀតនោះទេ បេីមិនមានវិធានការប្រាកដជាសង្គមជួបបញ្ហាជារៀងរហូត៕

You might also like