ចាប់ខ្លួនជនសង្ស័យ ៤នាក់(ស្រី២នាក់) (២ទីតាំងផ្សេងគ្នា) ស្ថិតនៅចំណុច ស្រុកកោះអណ្តែត និងស្រុកគីរីវង្ស

(ខេត្តតាកែវ)៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការដឹកនាំដោយលោកវរសេនីយ៍ឯក ចុល ចេក ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ស្ថិតនៅ ស្រុកកោះអណ្តែត និងស្រុកគីរីវង្ស ។
ជាលទ្ធផលកម្លាំងការិយា
ល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត បានចុះបង្រា្កបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ២ទីតាំង ៖
+ទីតាំងទី១ នៅចំណុចភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ១នាក់៖
១-ឈ្មោះ នាក់ ស្រីខួច ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
+ទីតាំងទី២ នៅចំណុចភូមិចេក ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់៖
១-ឈ្មោះ កែវ ស្រីយ៉ា ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិពោធខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
២-ឈ្មោះ ឆឹង សុផល ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
៣-ឈ្មោះ មុំ ម៉ៅ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅជ្រោយស្លែង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
+វត្ថុតាងរួមមានចាប់យករួមមាន
-ទូរសព្ទដៃចំនួន ១គ្រឿង
-ម្សៅក្រាមពណ៍សថ្លាចំនួន ១កញ្ចប់ និងសម្ភារវិចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ រួមនិងវត្ថុតាងខាងលើបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

You might also like