រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យផ្លូវលេខ ៣៨៣បេ ដែលរងទឹកជំនន់ហូរបុកផ្តាច់ ត្រៀមជួសជុលឡើងវិញឱ្យបានឆាប់រហ័ស

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យផ្ទាល់លើទំហំខូចខាតផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលរងការខូចខាតដោយទឹកជំនន់ហូរបុកផ្តាច់ជាច្រើនកន្លែង។

ចំពោះមុខការខូចខាតនេះ ក្រសួងសាធារណការ បានពិនិត្យ និងចាត់វិធានការ ដើម្បីជួសជុលកំណាត់ផ្លូវនេះឱ្យបានឆាប់រហ័ស។

សូមជម្រាបជូនដែរថា មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានជូនដំណឹងពីការផ្អាកចរាចរណ៍បណ្ដោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ៣៨៣ប ត្រង់ចំណុចដែលត្រូវបានខូចខាត ចាប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃដែលជូនដំណឹងសាជាថ្មី៕

You might also like