ទីក្រុងហាណូយ ត្រូវជន់លិចជាថ្មី ខណៈរដូវព្យុះបង្កភ្លៀងធ្លាក់ខ្លាំងលើភាគខាងជើងប្រទេសវៀតណាម

ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាដែលបង្កឡើងដោយព្យុះទីហ្វុង Matmo បានបង្កការជន់លិចដល់ផ្នែកខ្លះនៃទីក្រុងហាណូយ នៅថ្ងៃអង្គារ (៧ តុលា) នេះ ក្នុងគ្រោះទឹកជំនន់ចុងក្រោយបង្អស់ដែលបានជន់លិចរដ្ឋធានីវៀតណាម ក្នុងរយៈពេលត្រឹមតែមួយខែកន្លងមក ខណៈរដូវកាលព្យុះបាននាំយកអាកាសធាតុអាក្រក់ បោកបក់ពាសពេញតំបន់ភាគខាងជើងនៃប្រទេស។
ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវសំខាន់ៗ ធ្វើឱ្យយានយន្តជាប់គាំង និងបង្ខំឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទឹកយ៉ាងជ្រៅ។ តំបន់ខាងក្នុងនៃទីក្រុងបានរងផលប៉ះពាល់ជាពិសេស ដោយសារប្រព័ន្ធបង្ហូរទឹកពិបាកទប់ទល់នឹងបរិមាណទឹកភ្លៀងលើសលប់។
សាលារៀនជាច្រើនកន្លែងក្នុងរដ្ឋធានីត្រវបានបិទ ឬផ្លាស់ប្តូរទៅរៀនតាមអនឡាញ ខណៈជើងហោះហើរជាច្រើន ទាំងចេញ និងចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងនេះ ត្រូវពន្យារពេល ឬកំណត់កាលវិភាគឡើងវិញ។
កាលពីសប្តាហ៍មុន ទឹកជំនន់យ៉ាងធ្ងន់ធ្ងរបានវាយប្រហារទីក្រុងហាណូយ ម្ដងរួចមកហើយ ដោយសារព្យុះទីហ្វុង Bualoi ដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅវៀតណាម និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិប្រហែល ៦០០លានដុល្លារអាមេរិក។ អ្នកស្រុកទើបតែបានបញ្ចប់ការសម្អាតភក់ និងកម្ទេចកម្ទីពីព្យុះ Bualoi ប៉ុន្តែពេលនេះ ព្យុះថ្មី Matmo បានបង្កការលំបាកជាថ្មីម្ដងទៀត៕

You might also like