រថយន្ដ២គ្រឿង ចំណុចលោកយាយម៉ៅពេជ្រនិល ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បណ្ដាលឱ្យកកស្ទះចរាចរណ៍
កំពង់ស្ពឺ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០និង១៥នាទី រថយន្ដកុងទែនេី២គ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ លេីកំណាត់ផ្លូវជាតិលេខ៤ PK104_105 ចំណុចលោកយាយម៉ៅពេជ្រនិល ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បណ្ដាលឱ្យកកស្ទះចរាចរណ៍ ។
បង្កឡេីងដោយរថយន្ត២គ្រឿង ៖
– ម៉ាក HINO ពណ៌ស ពាក់ផ្លាលលេខកណ្តាល3A-1017 សណ្តោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខត្បូងឃ្មុំ4A-1637 អ្នកបើកបរចុះគេចខ្លួនក្រោយពេលកើតហេតុបើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ ឡើងចំណោតទៅមុខមិនរួច រអិលថយក្រោយ ទៅប៉ះជមួយរថយន្ត១គ្រឿង ម៉ាកFUSO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3B-3075 សណ្តោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ4B-9828 អ្នកបើកបរគេចខ្លួនក្រោយពេលកើតហេតុ ដែលកំពុងបើកបរស្របទិសគ្នា ប៉ុន្ដែមិនបណ្តាលឲ្យគ្រោះថ្នាក់មនុស្សឡេីយ
-ខូចខាតរថយន្តទាំង ២គ្រឿង ធ្ងន់
-ខូចខាតរនាំងសុវត្ថិភាព ៣ផ្ទាំង (១២ម៉ែត្រ)
សមត្ថកិច្ចបានជួយអន្ដរាគមន៍ និងសម្រួលចរាចរណ៍ជូនអ្នកដំណេីរឆ្លងកាត់បានទៅមក រីឯវត្ថុតាងទាំង២គ្រឿងខាងលើកំពុងរៀបចំស្ទួចយកចេញពីកន្លែងកើតហេតុបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដេីម្បីចាត់ការតាមនីតិវិធី ៕