បង្រ្កាបបទល្មើសធនធានធម្មជាតិ ស្ថិតនៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី

ស្រុកអូររាំង៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥, ប្រតិបត្តិការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ប្រតិបត្តិការនេះត្រូវបាន ដឹកនាំផ្ទាល់ ដោយ លោក ឃន់ អូន អភិបាលរងស្រុកអូររាំង ដោយមានការចូលរួមពី កម្លាំងស្នាក់ការរងអូររាំង, ស្នាក់ការរកាថ្មី, និងភ្នាក់ងារល្បាត។ គោលដៅនៃការចុះបង្រ្កាបគឺនៅត្រង់ចំណុច ផ្លូវក្រោយខ្ទមអ្នកតា ដែលមាន និយាមកា ៧៣២៧៩៦-១៣៦២២៥៣ ស្ថិតនៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង។
ជាលទ្ធផល ក្រុមការងារ បានប្រទះឃើញ និងរឹបអូស បាននូវ ឈើអារប្រភេទលេខ១ ស្រឡៅ ចំនួន ១៨ ដុំ ដែលជនមិនស្គាល់អត្តសញ្ញាណបានលួចអារ ហើយយកលាក់ទុកចោលក្នុងព្រៃ។
វត្ថុតាងជាឈើទាំងអស់ ត្រូវបានក្រុមការងារ ដឹកជញ្ជូន យកមករក្សាទុកនៅ ស្នាក់ការរងអូររាំង ដើម្បី ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

You might also like