ជនជាតិវៀតណាម៣នាក់ ត្រូវបានកម្លាំងនគរបាលនាំខ្លួន ក្រោយដុតកាំជ្រួចធុនធំអស់៣៦គ្រាប់សែនព្រៈខែផ្អើលទាំងកណ្តាលយប់

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិវៀតណាម៣នាក់ត្រូវបានកម្លាំងនគរបាលនាំខ្លួនក្រោយដុតកាំជ្រួចធុនធំអស់៣៦គ្រាប់សែនព្រៈខែផ្អើលទាំងកណ្តាលយប់ នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្រោយស្នូរកាំជ្រួចផ្ទុះឡើងជាបន្តបន្ទាប់បណ្តាលប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់កម្លាំងបានចុះស្រាវជ្រាវរកឃើញផ្ទៈមួយកន្លែងបានដុតកាំជ្រួចនៅពេលសែនព្រៈខែពេលយប់បានចុះពិនិត្យជាក់ស្តែងបាញ់កាំជ្រួចអស់ចំនួន៣៦គ្រាប់ដោយមិនបានសុំច្បាប់អនុញ្ញាត។

ក្រោយចុះពិនិត្យជាក់ស្តែងបាននាំខ្លួនជនជាតិវៀតណាមចំនួន៣នាក់ស្រី២នាក់ជាម្ចាស់ផ្ទៈទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅ ដើម្បីធ្វើកិច្ចសន្យាណែនាំព្រោះការដុតកាំជ្រួចត្រូវបានសុំការអនុញ្ញាតិពីអាជ្ញាធរនិងកម្លាំងជំនាញទើបបានអនុញ្ញាតិអោយដុតនៅពេលមានកម្មវិធីរឺបុណ្យទាន។
កម្លាំងប៉ុស្តិ៍នគរបាលបានបញ្ជាក់ថា ការបាញ់កាំជ្រួចពេលយប់បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត នៅពេលដែលសភាពការតាមបន្ទាត់ព្រំដែនមានភាពតានតឹងទើបមានការហាមឃាត់មិនអនុញ្ញាតិងោយមានការដុតរឺបាញ់កាំជ្រួចឡើយ៕

You might also like