ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងជាក់ស្តែង នៅច្រកជាំខេត្តឧត្តរមានជ័យ ដើម្បីសង្កេតការណ៍ ក្រោយបទឈប់បាញ់ចូលជាធរមាន
(ឧត្ដរមានជ័យ)៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានអញ្ជើញ ចុះពិនិត្យទីតាំងជាក់ស្តែង នៅច្រកជាំ ខេត្តឧត្តរមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន៕