ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដើម្បីរៀបចំកម្មវិធី និងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលការងារអកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដើម្បីរៀបចំកម្មវិធី និងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋាអន្តរជាតិតេជោ ស្ថិតនៅឃុំបឹងខ្យាង-ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៕