សមត្ថកិច្ចសុំធ្វើការច្រានចោល ដែលបងប្រុសម្នាក់បានលើកឡើងថា សមត្ថកិច្ចបង្រ្កាបគ្រឿងញៀនហើយបានយកសត្វគាត់ទៅទៀត

ភ្នំពេញ ៖ តាមការបំភ្លឺពីសមត្ថកិច្ចបានអោយដឹងថា ដំបូងឡើងមានប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋាននោះ បានរាយការណ៍មកសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនថា មានក្រុមក្មេងមួយក្រុមបានប្រមូលម្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់ជួលសំណង អនាធិតេយ្យ ដំបន់ ផ្លូវរថភ្លើង ក្នុងសង្កាត់ បឹងកក់ មួយ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពិសមត្ថកិច្ចបានទទួលដំណឹងពត៍មានភ្លាមៗ ក៏បាន ចាត់តាំងកំលាំងចុះទៅបង្រ្កាបភ្លាមៗ ពេលនោះសមត្ថកិច្ចទៅដល់គោលដៅនេះ ដោយទីតាំងនោះមានសភាពរញ៉េរញៃ ហើយផ្លូវចង្អៀតទៀត សមត្ថកិច្ចក៏បានធាក់ទ្វារចូលទៅពិនិត្យមើលទាំងពីរក្នុងបន្ទប់ជួល ក៏ប្រទះឃើញមុខសញ្ញា និងជនសង្ស័យមួយក្រុម ហើយសមត្ថកិច្ចក៏បានត្រួតពិនិត្យរកឃើញសារធាតុគ្រឿងញៀន និងវត្ថុតាងមួយចំននួ ក៏បាននាំខ្លួនជនសង្ស័យទាំងមកមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីធ្វើតាមនិតិវិធី និងស្រាវជ្រាវរកមុខមេខ្លោងបន្ថែមទៀតដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ដោយឡែក មានបុរសដែលរស់នៅជិតកន្លែងដែលបង្រ្កាបនោះ ផ្តល់បទសម្ភាសន៍ ក្នុងវិដេអូ ជាមួយអ្នកសារពត៍មានបានលើកឡើងថា សមត្ថកិច្ចចុះបង្រ្កាបគ្រឿងញៀន ហើយយកទាំងសត្វដែលគាត់ចិញ្ចឹមនោះទៅទៀត ។

តាមការពិតសមត្ថកិច្ចបានលើកឡើងថា មិនដូចពាក្យដែលបុរសខាងលើដែលផ្តល់បទសម្ភាសន៍ក្នុងវិដេអូ ជាមួយអ្នកសារពត៍នោះទេ កំលាំងសមត្ថកិច្ចចុះបង្រ្កាបតែបទល្មើសគ្រឿងញៀននិង ឃាត់ខ្លួនមនុស្សដែលពាក់ពន្ធ័និងវត្ថុតាងតែប៉ុណ្ណោះ ។
ដូច្នេះសូមមហាជន កុំមានការភ័យច្រឡំមកលើសមត្ថកិច្ច ៕

You might also like