ករណីក្មេងប្រុសពីរនាក់ បានលង់ទឹកស្រះវត្តព្រែកបង្កង បណ្ដាលអោយស្លាប់

ករណីនេះកើតឡើងនៅថ្ងៃពុធទី៨ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង ១១ ថ្ងៃត្រង់ ដែលក្មេងពីរនាក់បងប្អូនបានលង់ទឹកស្រះ វត្តព្រែកបង្កង ស្ថិតក្នុងភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

ក្មេងប្រុសដែលស្លា…ប់បាត់បង់ជីវិត
-ទី១ឈ្មោះ ស្រ៊ុន ហេងលី អាយុ ១១ឆ្នាំ (ត្រូវជាបង)
-ទី២ឈ្មោះ ស្រ៊ុន សុខហេង អាយុ ៦ឆ្នាំ
(ត្រូវជាប្អូន)
ក្រោយមានការសស្រាក់សស្រាំ ស្វែងរកសពពីសំណាក់សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋ ពេលនេះសពបងប្អូនទាំងពីរនាក់បានរកឃើញ និងបានយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។

តាមបណ្ដាវត្តនានាដែលមានស្រះទឹកសូម បង្កើនការប្រុងប្រយ័ត្ន ធ្វើរបងព័ទ្ធជុំវិញ ក្រែងមានឧបទហេតុកើតឡើងដោយយថាហេតុដូចករណីនេះ ៕

You might also like