ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងកិច្ចប្រជុំស្តីពីការចុះពិនិត្យ-វាយតម្លៃយោធិន នៃកងរាជអាវុធហត្ថ ដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៦ និងដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៥ចុះ
កំពង់ស្ពឺ៖ នាថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងកិច្ចប្រជុំស្តីពីការចុះពិនិត្យ-វាយតម្លៃយោធិន នៃកងរាជអាវុធហត្ថ ដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៦ និងដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៥ចុះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង និងជាប្រធានក្រុមទី២ ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាតំណាង លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សមាសភាពចូលរួមមាន មេបញ្ជាការរង នាយសេនាធិការង, ប្រធាន-អនុប្រធានមន្ទីរទាំង៧, នាយ-នាយរងការិយា និងជំនួយការ, មេបញ្ជាការក្រុងស្រុកទាំង៩ ព្រមទាំងយោធិននៃកងរាជអាវុធហត្ថ ដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៦ និងដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៥ចុះ ដែលប្រព្រឹត្តទៅនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕