វិថីទៅកាន់ពានរង្វាន់បាល់ទាត់ពិភពលោក២០២៦ (Road to World Cup 2026 ):
ឥណ្ឌូណេស៊ី បើកការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក២០២៦ តំបន់អាស៊ីជុំទី៤ ពូលB យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយចាញ់ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ២ទល់៣ ទោះនាំមុខមុនក៏ដោយ។
លេងបាន១១នាទី ឥណ្ឌូណេស៊ីផ្ដើមនាំមុខដោយបាល់ពិន័យ១១ម៉ែត្ររបស់ Kevin Diks តែ៦នាទីបន្ទាប់ អារ៉ាប៊ីសាអូឌីត តាមស្មើដោយកីឡាករ Saleh Abu Al-Shamat មុនពេលកីឡាករ Firas Al-Buraikan បន្ថែម២គ្រាប់ទៀតឱ្យម្ចាស់ផ្ទះនាំមុខ ៣ទល់១។ ២នាទីមុនចប់ការប្រកួត ឥណ្ឌូណេស៊ីវាយបកបានមួយគ្រាប់វិញ។
ឥណ្ឌូណេស៊ីនៅសល់មួយប្រកួតទៀតជាមួយអ៊ីរ៉ាក់ ថ្ងៃទី១១ ខែតុលា៕