ឯកឧត្ដម ប៉ែន បូណា ៖ បានបញ្ជាក់ជូនសារជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ហើយចាត់ទុកថា ការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។
កម្ពុជា នៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ជូនសារជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ហើយចាត់ទុកថា ការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។
ក្នុងន័យនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់យកនូវការអត់ធ្មត់កម្រិតខ្ពស់បំផុតនៅចំពោះមុខសកម្មភាពរំលោភបំពាននានា ដែលភាគីថៃបាន និងកំពុងបង្កឡើងនៅក្នុងអំឡុងពេល នៃការអនុវត្តបទឈប់បាញ់ ៕