លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះស្តារ និងជួសជុលខ្នងប្រឡាយ៦១ ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
នារសៀលថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងរៀបចំឧបករណ៍សម្រាប់បំពាក់គ្រឿងចក្រ ដើម្បីចុះអនុវត្តការងារកាយស្តារប្រឡាយនាំទឹកចូលដល់ដីស្រែប្រជាកសិករ និងកាប់សម្អាតកូនឈើ ព្រមទាំងជួសជុលខ្នងប្រឡាយ៦១ ស្ថិតក្នុងភូមិសាស្ត្រឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការងារកាយស្តារនិងជួសជុលខ្នងប្រឡាយនាពេលនេះ គឺក្នុងគោលបំណងដើម្បីជួយសម្រួលចរន្តទឹកហូរ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើចរាចរណ៍ចេញចូលប្រកបមុខរបរប្រចាំថ្ងៃ៕