ក្របីឡើង.ក១ក្បាលដេញវ័ធអ្នកគង្វាល រហូតដល់ស្លាប់ ស្ថិតនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល

ខេត្តបាត់ដំបង ៖ អ្នកគង្វាលសត្វក្របីម្នាក់ ត្រូវសត្វក្របីឡើង.ក១ក្បាលដេញវ័ធរបួសជាច្រើនកន្លែងរហូតស្លាប់នៅកណ្ដាលវាលក្បែរក្រោលក្របីរបស់ខ្លួន កាលពី ថ្ងៃទី១៥ តុលា ស្ថិតនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ។

ជនរងគ្រោះឈ្មោះ រឹទ្ធ រ៉ែន ហៅរី ភេទប្រុស អាយុ២៣ឆ្នាំ ជាកូនកំព្រាឪពុកម្ដាយតាំងពីតូច ហើយបានមករស់នៅឃ្វាលសត្វក្របីឱ្យពូ ដែលមានឈ្មោះ គឹម សួរ ភេទប្រុស អាយុ៦០ឆ្នាំ រស់ នៅភូមិ-ឃុំកើតហេតុ ។
ជនរងគ្រោះត្រូវសត្វក្របីឡើង.កដេញវ័ធពេលកំពុងដេញហ្វូងក្របីចេញពីក្នុងក្រោល ។ លោកបានបញ្ជាក់ថា បើតាមការសួរនាំ រាល់លើកពេលដេញក្របីចេញ ជនរងគ្រោះមិនដែលកាន់ដំបងទេ តែលើកនេះ នៅ ពេលចូលដេញជនរងគ្រោះកាន់ដំបង ។ លុះពេលទៅដេញអាឡើង.ក ស្រាប់តែវាងាកមកដេញវ័ធជនរងគ្រោះ រហូតរបួសជាច្រើនកន្លែងដេកដួលស្លាប់ នៅកណ្ដាលវាលក្បែរក្រោលក្របីតែម្ដង ។ ប៉ុន្តែយ៉ាង ណា មន្ត្រីជំនាញបានចុះទៅកាន់កន្លែងកើតហេតុភ្លាម ដើម្បីពិនិត្យ និងសួរនាំធ្វើរបាយការណ៍ និង កំណត់ ហេតុប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

You might also like