មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលការបំពាក់គ្រឿងឥស្សរិយយស Order of Valour – Gallant Commander ដោយព្រះមហាក្សត្រម៉ាឡេស៊ី

នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានអញ្ជើញចូលរួមព្រះរាជពិធីបំពាក់គ្រឿងឥស្សរិយយស នៅព្រះបរមរាជវាំង ទីក្រុងកូឡាឡាំពួរ ក្រោមព្រះរាជាធិបតីភាព ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី និងព្រះអគ្គមហេសី។

ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៩២ ថ្ងៃកំណើតកងទ័ពម៉ាឡេស៊ី ព្រះចៅស៊ុលតង់ អ៉ីប្រាហ៊ីម បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស Order of Valour – Gallant Commander ជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ Agus Subiyanto អគ្គមេបញ្ជាការកងទ័ពជាតិឥណ្ឌូណេស៊ី ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ខ.ភ.ម ឯកឧត្តម នាយឧត្តមសេនីយ៍ Mohamad Tonny Harjono មេបញ្ជាការកងទ័ពអាកាសជាតិឥណ្ឌូណេស៊ី និង ឯកឧត្តម ឧត្តមសេនីយ៍ទោ Kelvin Fan Sui Siong មេបញ្ជាការកងទ័ពអាកាសសិង្ហបុរី៕
ប្រភព៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ

You might also like