ប្រទះម៉ូតូ pass ចំនួន ៥ គ្រឿងធ្វើសកម្មភាពដឹកជនជាតិថៃ ពីចំណុចដីឡូ ឡេងសុវ៉ាត់ត្រា សង្ស័យបម្រុងឆ្លងដែនចូលទៅ ប្រទេសថៃ
ថ្ងៃទី ១៦ខែតុលាឆ្នាំ២០២៥ វេលាម៉ោង ២២:៣០នាទីយប់។ នៅផ្លូវលេខ ៥៧ស្ថិតក្នុងភូមិកណ្តោលឃុំអូរស្រឡៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។កម្លាំងសមត្ថកិច្ចបានល្បាតប្រទះម៉ូតូ pass ចំនួន ៥ គ្រឿងធ្វើសកម្មភាពដឹកជនជាតិថៃ ពីចំណុចដីឡូ ឡេងសុវ៉ាត់ត្រា មកដាក់នៅចំណុចខាងលើ សង្ស័យបម្រុងឆ្លងដែនចូលទៅប្រទេសថៃវិញ។
តាមប្រភពបើអត់ដឹងថាក្នុងនោះ ជនជាតិថៃប្រុសស្រីចំនួន១៤នាក់ ក្រោយពីកម្លាំងធ្វើការទប់កាត់បានប្រគល់ឱ្យកម្លាំងអធិការដ្ឋានស្រុកម៉ាឡៃ។ យោងតាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថាជនជាតិថៃទាំងនោះចេញមកពីដីឡូតិ៍ដែលសង្ស័យដែលទីតាំងមានល្បែងអនឡាញ ៕



