បន្ទាប់ពីចាក់ប្រហែលមួយម៉ោងក៏បិទទៅវិញ, រហូតដល់ម៉ោង៩យប់នេះ មិនឭចាក់ទៀតទេ
(បន្ទាយមានជ័យ)៖ ក្រុមជ្រុលនិយមរបស់ថៃ បន្ទាប់នាំគ្នាចាក់សំឡេងជិតមួយម៉ោង (៥៖៣០ ដល់៦៖១៨នាទី) ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ពួកគេក៏បានបិទសំឡេងទៅវិញ។ រហូតដល់វេលាម៉ោង៩យប់ថ្ងៃដដែលនេះ គេមិនឭសំឡេងទៀតនោះទេ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បុគ្គលជ្រុលនិយមរបស់ថៃ បើកដៃដោយយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានបន្តចាក់សំឡេងរំខានពលរដ្ឋនៅភូមិជោគជ័យ ទីកន្លែងដែលថៃ បានរំលោភបំពានព័ទ្ធបន្លាលួសយកដីចម្ការ ស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។



