សម្ដេចតេជោ ប្រាប់ឲ្យបុគ្គលឈ្មោះ Ko1 និងបក្សពួកបញ្ឈប់សកម្មភាពបែបឆ្កួតៗដុតទំនិញថៃជាបន្ទាន់ និងចូលរួមពង្រឹងតម្លៃសីលធម៌ សុជីវធម៌ គុណធម៌ និងភាពថ្លៃថ្នូររបស់ជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅយប់ថ្ងៃទី២០ ខែតុលានេះ បានប្រាប់ឲ្យបុគ្គលឈ្មោះ Ko1 និងបក្សពួកបញ្ឈប់សកម្មភាពបែបឆ្កួតៗដុតទំនិញថៃជាបន្ទាន់ និងចូលរួមពង្រឹងតម្លៃសិលធម៌ សុជីវធម៌ គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ។
សម្ដេចតេជោ បានសរសេរថា ទើបបានមើលវីដេអូមានរយៈពេលជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។
សម្ដេចតេជោ បានបង្ហាញការការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះពិសេស
សម្រាប់លោកKO1តែម្តង។ ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុ។
សម្ដេចតេជោ បានបង្ហាញ ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ៩៩ភាគរយទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរ
នៅក្រៅប្រទេសនោះទេ។ ចំណោទបញ្ហានៅត្រង់អាជីវកលក់ដូរដែលមានទំនិញថៃនៅសល់តើឲ្យពួកគាត់យកទៅណា? ដុតបំផ្លាញចោល ឬបន្តលក់ដើម្បីប្រម៉ូលដើមទុនមកវិញ?ប្រសិនបើKo1មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដូចKo1បានធ្វើដែលមានក្នុងវីដេអូនេះ។ បើមនុស្សមិនទទួលទាន ទុកឲ្យសត្វសុីប្រសើរជាង
ដុតឬកំទេចចោល។
សម្ដេចតេជោថ្លែងថា ខ្ញុំសូមឲ្យKo1បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់ និងចូលរួមពង្រឹងតម្លៃសិលធម៌ សុជីវធម៌ គុណធម៌និង ភាពថ្លៃថ្នូររបស់ជាតិ៕

You might also like