ប្រទះឃេីញសាកសពម្នាក់ សង្ស័យគេសម្លាប់ដាក់ក្នុងវ៉ាលីច្រកបាវមកទម្លាក់ចោល ស្ថិតនៅស្ទឹងព្រែកត្នោត
ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អេីលកាលពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។
ករណីប្រជាពលរដ្ឋប្រទះឃេីញសពម្នាក់..សង្ស័យគេសម្លាប់ដាក់ក្នុងវ៉ាលីច្រកបាវមកទម្លាក់ចោល ស្ថិតនៅស្ទឹងព្រែកត្នោត ក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនិងមន្ត្រីនៃការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យកោសល្យវិច័្ចយលើសាកសព ដោយសពស្ថានមានភាពហេីមស្អុយរលួយនៅមិនដឹងប្រុសឬស្រីហេីយជាជនជាតិអ្វីនោះទេ ដោយកម្លាំងពាក់ព័ទ្ធកំពុងបេីកការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕



