កូរ៉េខាងត្បូង ៖ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកឆ្ពោះទៅទិសខាងកើត

យោធាប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធទី២២ ខែតុលានេះថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកឆ្ពោះទៅទិសខាងកើត ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតនៃការបាញ់នេះទេ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ការបាញ់មីស៊ីល មានទិសដៅទៅកាន់សមុទ្រ នៅឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។
កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកលើកចុងក្រោយកាលពីថ្ងៃទី៨ ឧសភា ដែលនៅពេលនោះបានបាញ់មីស៊ីលរយៈចម្ងាយជិតជាច្រើនគ្រាប់ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន ។

You might also like