មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ ៖ ថៃរំពឹងថា នឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៩ ខែមីនា ឆ្នាំក្រោយនេះ
មន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលថៃ បានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃសុក្រ ទី២៤ ខែតុលា នេះថា កាលបរិច្ឆេទដែលទំនងជាទៅរួច សម្រាប់ការបោះឆ្នោតសកលក្នុងប្រទេសថៃ គឺនៅថ្ងៃទី២៩ ខែមីនា ឆ្នាំក្រោយនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានពិភាក្សាអំពីបញ្ហានេះជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេស៕






