ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន ០២នាក់

កណ្តាល ៖ នៅថ្ងៃព្រហស្បតិ៏ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ នៅលើផ្លូវលេខ១១០ ស្ថិតក្នុងភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
សភាពនៃរឿងហេតុ
មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក WAVE ពណ៍ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ យួម យាម ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ:កម្មករសំណង មានទីលំនៅភូមិ ឃុំ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (ពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីត្បូងទៅជើង (កោះធំ-កៀនស្វាយ) ។ ពេលបើកមកដល់ចំណុចភូមិឃុំកើតហេតុខាងលើ ក៏បានទៅបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកmax ពណ៍ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ រិន ណារ៉ូ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ៖ជាងសំណង់ មានទីលំនៅភូមិដំរីឆ្លង សង្កាត់ខ្ពប ស្រុកស្អាង ខេត្តកណ្ដាល បើកបរក្នុងទិសដៅបញ្ជ្រាសគ្នា ពីជើងទៅត្បូង(កៀនស្វាយ-កោះធំ) (មិនពាក់មួកសុវត្ថិភាព) ។ ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំងពីរ រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
ចំពោះអ្នករបួសត្រូវបានក្រុមគ្រួសារយកព្យាបាលនៅមន្ទីរពេទ្យ ៕

You might also like