បង្ក្រាបករណីគ្រឿងញៀន នៅឃុំកំពង់ស្វាយ ឃាត់ខ្លួនជនសង្ស័យ២នាក់

(ខេត្តកណ្តាល)៖ នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២៥ ចំណុចភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្ដាល។
ជនសង្ស័យ៖
ចំនួន៣នាក់ប្រុស(ឃាត់ខ្លួន២ គេច១)
១-ឈ្មោះពាង ប៊ុននីភេទប្រុស អាយុ៣០ឆ្នាំ(ខ្មែរ)មុខរបរមិនពិត មានទីលំនៅភូមិព្រេកដូង២ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)(ជួញដូរ)
២-ឈ្មោះឆេងរក្សាភេទប្រុស អាយុ៣០ឆ្នាំ(ខ្មែរ)មុខរបរមិនពិត មានទីលំនៅភូមិព្រែកដូង២ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)
៣-ឈ្មោះលី មករា(ហៅទូច) ភេទប្រុសអាយុ៣០ឆ្នាំ(ខ្មែរ) មុខរបរមិនពិតមានទីលំនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល (គេចខ្លួន)(ជួញដូរ)។
វត្ថុតាងចាប់យករួមមាន ៖
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ៣កញ្ចប់តូចទម្ងន់(២,០៨ក្រាម )។
២/សម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះពាង ប៊ុននីបានសារភាពថាថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនោះជារបស់ខ្លួនប្រាកដមែនដោយខ្លួនបានទិញពីឈ្មោះលី មករា(ទូច)ភេទប្រុស តំលៃ១០០០០០០រៀល(មួយលានរៀល)ចំពោះម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ដែលសមត្ថកិច្ចរកឃើញនេះគឺនៅសេសសល់ពីការលក់ ហើយកន្លងមកខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះលី មករា(ទូច) ចំនួន៥ដងមកហើយក្នុងម្តងៗ ៥០០០០០រៀលទៅ ១០០០០០០រៀល(ហាសិបម៉ឺនរៀល)ទៅ(មួយលានរៀល)។ ឈ្មោះឆេង រក្សាភេទប្រុស បានសារភាពថាខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយឈ្មោះពាង ប៊ុននី ចំនួន៤ដងមកហើយ ។
ក្រោយបានចំលើយសារភាពរបស់ឈ្មោះពាងប៊ុននីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយប៉ុស្តិបានបន្តស្រាវជ្រាវរកឈ្មោះ លី មករា(ទូច)តាមមាត់បឹងនិងដងទន្លេបាសាក់តែរកពុំឃើញ។
ក្រោយពីសួរនាំរួចជនសង្សយ័រួមទាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនិតិវិធី ៕

You might also like